My Personal History

  • HOME
  • PICTURES
  • DOCUMENTS
  • ABOUT ME

តម្លៃនៃជីវិត

soemsim   Featured   9:49 AM   0 Comments
តម្លៃនៃជីវិត
យើងតែតែងអោយតម្លៃមនុស្សម្នាក់ៗទៅលើត្រកូលពូជពង្សរបស់គេ​ជាជាងការអោយតម្លៃទៅលើ់ការងាររបស់ជននោះ។ អ្នកដែលមានសំណាងបានកើតមកក្នុងត្រកូលអ្នកមានកេត្តិយស មានទ្រព្យសម្បត្តិ តែតែងជាអ្នកមានប្រយោជន៍ធំសម្រាប់សង្គម នេះគឺជាការគិតរបស់មនុស្សមួយចំនួន។ ដោយឡែកក៏មានក្រុមមនុស្សខ្លះ បែកជាយល់ថា កាលដែលកើតមកក្នុងត្រកូលមានកេត្តិយស មានទ្រព្យសម្បត្តិខ្លះ ក៏មិនមានប្រយោជន៍សម្រាប់សង្គមដែរ។ ចំពោះខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំ ដែលខ្ញុំបានរស់នៅក្នុងសង្គមមួយ និងដកយកបទពិសោធន៍ ហើយបានស្វែងយល់ ក្នុងពេលដែលរស់នៅ ទល់មកដល់សព្វថ្ងៃនេះ បានបង្ហើញអោយឃើញថា វាពិតជាមានការយល់ឃើញដូច្នោះមែន។ តើមួយណាដែលពិតប្រាដកសម្រាប់ខ្ញុំ នេះជាសំនួរដែលខ្ញុំចោទសួរ​ចំពោះខ្លួនឯង។ ហើយអ្វីដែលខ្ញុំរកឃើញនេះគឺ វាមិនពិតទាំងស្រុកទេចំពោះមនុស្សដែលមានសំណាងកើតក្នុងត្រកូលអ្នកខ្ពង់ខ្ពស់។ តើមានមូលហេតុណ៍អ្វី? មានពាក្យមួយបាននិយាយថា វត្ថុមានតម្លៃទៅបាន លុះត្រាតែវត្ថុនោះ ជាវត្ថុកម្រនឹងរក​ និងមនុស្សច្រើនជាច្រើន មិនមាន ហើយនឹងមិនអាចធ្វើបាន ចំណែកមនុស្សក៏ដូចគ្នានោះដែរ ចូលធ្វើខ្លួនជាមនុស្សកម្រសម្រាប់សង្គមជាតិរបស់ខ្លួន។ ពាក្យនេះពិតជាត្រឹមត្រូវណាស់សម្រាប់ខ្ញុំ ដោយសារការធ្វើជាមនុស្សកម្រគឺពិបាកធ្វើបំផុត។ មនុស្សគ្រប់គ្នាតែងតែគិតពីប្រយោជន៍ច្រើន​ មានអ្នកខ្លះប្រព្រឹត្តធ្វើអំពើអាក្រក់ផ្សេងៗ ដើម្បីដូរយកនៅប្រយោជន៍នោះ។ តើអាចមានទេដែលមនុស្សភាគច្រើនទាំងនោះអាចប្តូរនូវការលោភលន់របស់ខ្លួន មកបែរប្រែគិតប្រយោជន៍រួម ដើម្បីរស់នៅទាំង អស់គ្នា ផ្លាស់ប្តូរពីការគិតប្រយោជន៍ខ្លួនឯងខ្លាំងពេក? ប្រហែលជាមិនសូវមានទេ? ដូច្នេះហើយអ្នកដែលមិនលោភលន់ ចេះកំរិកចិត្តរបស់ខ្លួនក្នុងការប្រាថ្នា ចេះធ្វើប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ គឺជាមនុស្សកម្រ។ តើមានអ្វីជាភស្តុតាងសម្រាប់បញ្ជាក់ ? ភស្តុតាងនោះគឺ អ្នកដែលធ្វើប្រយោជន៍សង្គមបានច្រើនគឺតែងតែមានអ្នករាប់អានច្រើន ហើយក្នុងលក្ខខ័ណ្ឌដែលមានការពិបាកអ្វីមួយតែងតែមានមនុស្សជាច្រើនសម្រាប់ជួយខ្នះ ខ្នែង យកអាសារបុគ្គលនោះជានិច្ច និង​នៅក្នុងកាលៈទេសៈដទៃផ្សេងទៀតផងដែរ។ មនុស្សគ្រប់គ្នាតែមានសេចក្តីស្លាប់នៅខាងចុងនៃជីវិតគ្មានបុគ្គលណាមួយអាចមានជីវិតអមតៈរហូតនោះទេ។ ចំពោះអ្នកដែលបានធ្វើប្រយោជន៍ក្នុងសង្គមបានច្រើន នៅពេលដែលបុគ្គលនោះស្លាប់ទៅ សកម្មភាព ស្នាដៃ នឹងសេចក្តីល្អ គឺគុណធម៌របស់គាត់នៅតែដិតដាមជាប់ជានិច្ច មនុស្សជាច្រើនដែលបានស្គាល់តម្លៃនោះបាន ចាត់ទុកបុគ្គលនោះជាបុគ្គលគំរូសម្រាប់ជាតិ មាតុភូមិ ទោះជាបុគ្គលនោះបានស្លាប់ទៅក៏ ដោយក៏នៅតែធ្វើបុណ្យឩទ្ទិសអោយរហូត។ ចុះចំណែកឯបុគ្គលផ្សេងទៀត តើនឹងទទួលការធ្វើដូច្នេះដែរចេញពីចិត្តមនុស្សផងដទៃបានដែរឬទេ? ពិតជាមិនអាចទេ ! ទាំងអស់នេះគឺសបញ្ជាក់អោយយើងគ្រប់គ្នាឃើញថា គុណតម្លៃរបស់មនុស្សមិនស្ថិតនៅត្រង់វង្សត្រកូលនោះឡើយ អ្វីទាំងអស់នេះវាបានមក ពីការខំប្រឹងប្រែង កសាងវាដោយខ្លួនឯងតែប៉ុណ្ណោះ។
ចូរនាំគ្នាធ្វើសេចក្តីល្អអោយបានច្រើនសម្រាប់ខ្លួនឯង គ្រួសារនឹង សង្គមជាតិរបស់យើង នោះយើងទើបឈ្មោះថា ជាបុគ្គលកម្រ សម្រាប់ជនានុជនច្រើនគ្នា។


ឩទ្ទិសជូនមិត្តរបស់យើងដែលគាត់បានទទួលមរណៈភាព សូមកុសលផលបុណ្យ ជួយយិតយោងដួងវិញ្ញាណៈខន្ធរបស់គាត់អោយបានទៅកើតក្នុង សុគតិភព ដោយសេចក្តី នឹករលឹង នឹងការស្រលាញ់ពីមិត្តរបស់អ្នក!


Featured

Author Info

soemsim

Dicat ludus erroribus has ea, corpora oportere vel ne. Accusam intellegebat delicatissimi eos et, sed eirmod atomorum hendrerit id, graeco putant labitur nec et. Populo epicurei natum placerat in.

Related Posts

No comments

Older Post Home
My Personal History

My Personal History

  • My Story
  • Gallery
  • Archive
  • Blog
  • About
  • Contact

Popular Posts

  • តម្លៃនៃជីវិត
    តម្លៃនៃជីវិត យើងតែតែងអោយតម្លៃមនុស្សម្នាក់ៗទៅលើត្រកូលពូជពង្សរបស់គេ​ជាជាងការអោយតម្លៃទៅលើ់ការងាររបស់ជននោះ។ អ្នកដែលមានសំណាងបានកើតមកក្នុងត្រ...
  • The Secret of Mine
    To being as human being, I have learned a lot in my life, started from my childhood up to this ages. The sound o...
  • WE ARE BUDDHIST MONK
    This a group PYCD'S Club members , We take a photo together in order to promote for Our Club The Trip to Sihanoukvill with M...
  • WE WENT TO SIEM REAP ON THE OCCASION OF VISAKHA DAY
  • The Weekend In Front of Royal Palace, 2015/06/20
    It was a great day ever, the general views in front Royal Palace, Phnom Penh Cambodia. I have been go around and see beautiful views an...
  • My Profile Pictures
  • Community Work With International Students on 27/07/2014
  • PUC YOUTH FOR COMMUNITY DEVELOPMENT
    That is PYCD'S action, I am a member of PUC YOUTH FOR COMMUNITY DEVELOPMENT.

Label Cloud

  • Featured

recent posts

Contact Us

Name

Email *

Message *

Like us on Facebook

VIDEOS


Pictures

...
...
...
...
...
...
...
...
...
Previous Next

FacebookPage

វត្តប្រជុំនទី ក្រពើហា

Copyright © My Personal History